ល្ខោនស្រមោលស្បែកធំ
ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ មកម្ល៉េះ ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលត្រូវបានបង្កើតសិល្បៈនេះឡើង ឲ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង៧ ។ហេតុនេះហើយទើបសក្ខីកម្មនៃល្ខោនស្បែកនេះ ដែលគេហៅថា ល្ខោនអាយ៉ង ត្រូវបានកត់ត្រាទុកក្នុងឯកសារមួយចំនួននាសម័យក្រោយអង្គរ ។
គេឃើញមានការសម្តែងនូវល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាបអង្គរ ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនច្រើនកោះករចូលរួម ។
តើល្ខោនស្រមោលស្បែកមានប្រភពចេញពីណាមក ?
ក្រោយសតវត្សទី១៣ ជនជាតិជិតខាងខ្លះបានយល់ច្រឡំថា សិល្បៈស្បែកខ្មែរដែលប្រជាជនខេត្តបាត់ដំបងតែងហៅថា ’ណាំងស្បែក” នោះគឺ មានកំណើតចេញពីប្រទេសថៃ ។
ដូចករណីនៃល្ខោនរបាំព្រះរាជទ្រព្យខ្មែរ ការស្រាជ្រាវៗរបស់យើង ដើម្បីឲ្យដឹងថា សិល្បៈស្បែកខ្មែរមានប្រភពចេញពីពេលណាមក បានធ្វើឲ្យមានដំណោះស្រាយជ្រះស្រឡះមួយ ។ សិល្បៈស្បែកខ្មែរនេះ ត្រូវបាននាំចូលពីឥណ្ឌានៅដើមសតវត្សទី១ នៃគ្រិស្តសករាជ ពោលគឺសិល្បៈស្បែកមានកំណើតចេញពីប្រភពប្រទេសឥណ្ឌាភាគខាងត្បូង។ កេរ្តិ៍មរតកសិល្បៈស្បែកខ្មែរនេះ មានអាយុកាលប្រមាណ២០០០ឆ្នាំមកហើយ ដែលសូម្បីតែជនជាតិខ្មែរខ្លួនឯង ក៏សឹងតែពុំបានដឹងច្បាស់នាពេលកន្លងមកផង ដោយសារតែខ្វះឯកសារ ។ឯជនជាតិប្រទេសជិតខាងខ្លះ ក៏បានលើកយកមរតកសិល្បៈខ្មែរនេះ ថាជារបស់ជាតិសាសន៍របស់ខ្លួនក៏មានដូចជាជនជាតិថៃ ឬជនជាតិម៉ាឡេជាដើម ។ តែទោះយ៉ាងណាក៏ដោយការស្រាវជ្រាវនាពេលក្រោយៗនេះ បន្ទាប់ពីស្រុកទេសបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃទៅ ទើបបានដឹងច្បាស់ថែមទៀតថា សិល្បៈស្បែកខ្មែរមានកំណើតនាដើមសតវត្សទី១ ដែលមានលំហូរចូលពីប្រភពប្រទេសឥណ្ឌាមក ។សិល្បៈស្បែកនេះដំបូងឡើយ មាននៅប្រទេសឥណ្ឌាភាគខាងត្បូង ដែលជាសិល្បៈធ្វើឡើងសម្រាប់ជាតង្វាយដល់ព្រះអាទិទេពដ៏មានមហិទ្ធិឫទ្ធិរបស់ឥណ្ឌា ។ តង្វាយសិល្បៈស្បែកនេះ ជាការបួងសួងសុំសេចក្តីសុខចម្រើន និងសិរីមង្គលសម្រាប់ប្រជាជនឥណ្ឌា ។ការកកើតឡើងនូវសិល្បៈស្បែកនេះ លើទឹកនៃព្រះរាជាណាចក្រកម្ពុជាដំបូងបំផុតដោយ ឥណ្ឌារូបនីយកម្មនាដើមសតវត្សទី១ នៃគ្រិស្តសករាជ ។ ក្នុងពេលមានលំហូរចូលសិល្បៈស្បែកបែបនេះមកក្នុងប្រទេសខ្មែរ នៅឯប្រទេសឥណ្ឌាមានសិល្បៈស្បែកនេះពាសពេញ ដូចជាស្រុកប៉ីជបូរ, បៃលារី, ជិត្រទូគ៌ា, រីង្គាឡ័រមីស័រ, ស្សីភេគ, ម័ងឌីយ៉ា, ទុបកូរ និងស្រុកនាតកាដែលសិល្បៈស្បែកនេះមានលក្ខណៈស្រដៀងដូចសិល្បៈស្បែកខ្មែរបច្ចុប្បន្ននេះដែរ ។
សូមជម្រាបបន្ថែមថា ភាពស្រដៀងគ្នារវាងសិល្បៈស្បែកខ្មែរ និងឥណ្ឌានេះជាការបញ្ជាក់ថា សិល្បៈស្បែកទាំងពីរនេះ សុទ្ធ តែមានភាពចំណាស់នៃប្រវត្តិរបស់វានៅក្នុងប្រទេសនីមួយៗយ៉ាងពិតប្រាកដ ។ ហើយសិល្បៈស្បែកនេះក៏នៅតែ បន្តថែរក្សារហូតមកដល់បច្ចុប្បន្ននេះទៀត ក្រោយពីបានជះឥទ្ធិពលលើណាំងថៃនាសម័យសុខោទ័យ និងអាយុធ្យា ។ជារួមដូចប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី សិល្បះស្បែកខ្មែរ ពិតជាមានប្រភពចេញពីឥណ្ឌាយ៉ាងប្រាកដ ៕ (ម.ត្រាណេ)
Unknown
This is dummy copy. It is not meant to be read. Accordingly, it is difficult to figure out when to end it. If this were real copy, it would have ended long ago, because—as we all know—no one reads body copy, and even fewer read body copy this long.
newsletter
WRITE DOWN YOUR EMAIL
Enter your email address below to subscribe to our newsletter.
0 comments:
Post a Comment